|

១-
ការបង្កើតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបានបង្កើតឡើងជាផ្លូវការនៅ ខែតុលា
ឆ្នាំ១៩៩៧។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមាន អគ្គនាយកដ្ឋានពីរ
និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែលមានមហា
វិទ្យាល័យក្រោមចំណុះចំនួន៥
និងមជ្ឈមណ្ឌលវិទ្យាសាស្រ្តស្រាវជ្រាវវប្បធម៌មួយ។ ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈដឹកនាំដោយរដ្ឋមន្ត្រីមួយរូប រដ្ឋលេខាធិការប្រាំរូប
និងអនុរដ្ឋលេខាធិការប្រាំពីររូប។ ២- បេសកកម្ម និងរចនាសម្ព័ន្ធ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ បេសកម្មឱ្យដឹកនាំ
និងគ្រប់គ្រង វិស័យវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ចដូចតទៅៈ -
ប្រតិបត្តិនូវនយោបាយការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ
និងសម្បត្តិវប្បធម៌ទូទៅ នៃ ព្រះរាជា ណាចក្រកម្ពុជា
គ្រប់គ្រងបណ្តារមណីយដ្ឋាន បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា -
ផ្តុំឡើងវិញ និងលើកតម្កើងបណ្តាតំលៃវប្បធម៌
និងជំនឿទំនៀមទំលាប់ប្រពៃណីរបស់សង្គមជាតិ
បំផុសការបង្កើតស្នាដៃផ្សព្វផ្សាយ និងអភិវឌ្ឍន៍សកម្មភាពវប្បធម៌ -
ជាអាណាព្យាបាល លើ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ក្នុងការបណ្តុះបណ្តាលលិល្បៈករ តន្ត្រី ស្ថាបត្យករ បុរាណវិទូ
និងអ្នកជំនាញផ្សេងៗទៀត ដែលសហការ ជាមួយក្រសួងអប់រំយុវជននិងកីឡា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរចនាសម្ព័ន្ធដូចតទៅៈ
1. ថ្នាក់កណ្តាល *
ខុទ្ទកាល័យរដ្ឋមន្ត្រី * អធិការដ្ឋាន * នាយកដ្ឋានសវនកម្មផ្ទៃក្នុង *
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ * អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
* អគ្គនាយកដ្ឋានបេតិកភណ្ឌ * សាលាមធ្យមវិចិត្រសិល្បៈ 2. អង្គភាពមូលដ្ឋាន
* មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-ក្រុង * អធិការដ្ឋាន 3.
គ្រឹះស្ថានសាធារាណៈ * សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ក- អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌មានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួងក្នុងការប្រតិបត្តិ
នយោបាយ លើវិស័យៈ - បេតិកភណ្ឌ សារមន្ទីរ សិល្បៈសូនរូប សៀវភៅនិងការអាន
ភាពយន្ត វីដេអូនិងពហុមេឌីយ៉ា អភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈ។ -
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ត្រូវបានដឹកនាំដោយអគ្គនាយកមួយរូប
អមដោយអគ្គនាយករង មួយចំនួន ធ្វើការ តាមការចាំបាច់។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌មាននាយកដ្ឋានចំណុះ :
1. នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
2. នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ 3.
នាយកដ្ឋានសិល្បៈទស្សនីយភាព 4. នាយកដ្ឋាន សិល្បៈសូនរូប
និងសិល្បៈសិប្បកម្ម 5. នាយកដ្ឋានសៀវភៅ និងការអាន
ខ- នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានមុខងារដូចតទៅ : -
គ្រប់គ្រងការងាររួមមាន :
រដ្ឋបាលបូកសរុប របាយការណ៍ឯកសារបុគ្គលិកផែនការហិរញ្ញវត្ថុ សម្ភារ
បរិក្ខារ ការងារបណ្តុះបណ្តាលក្របខ័ណ្ឌក្រសួងការងារសិក្សាស្រាវជ្រាវ
និងធ្វើ តុល្យភាពការងារ។ - សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលនៅក្នុងក្រសួង
ជាមួយបណ្តាអង្គភាពមូលដ្ឋាន ខេត្តក្រុង និងជាមួយ បណ្តា ក្រសួងនានា។ -
នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុត្រូវបានដឹកនាំដោយអគ្គនាយកមួយរូប
និងអមដោយអគ្គនាយករង មួយចំនួនជួយធ្វើការ ទៅតាមការចាំបាច់។
នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមាននាយកដ្ឋានចំណុះ :
1. នាយកដ្ឋានរដ្ឋបាលទូទៅ 2.
នាយកដ្ឋានបុគ្គលិក 3. នាយកដ្ឋាននីតិកម្ម 4. នាយកដ្ឋានគណនេយ្យ
និងហិរញ្ញវត្ថុ 5. នាយកដ្ឋានសំភារៈ និងបរិក្ខារ 6. នាយកដ្ឋានផែនការ
ស្ថិតិ និងសរុប 7. នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
8. នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន 9.
សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌
គ- សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ
សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈមានមុខងាររៀបចំបណ្តុះបណ្តាលសិល្បៈករ
តន្ត្រីករ ស្ថាបត្យករ បុរាណវិទូ និងជំនាញផ្សេងៗទៀត
ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌។ -
សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ មានឋានៈ សមមូល អគ្គនាយកដ្ឋាន។ -
ការរៀបចំនិងការប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ
និងត្រូវរៀបចំដោយអនុក្រិត មួយដោយឡែក។
សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈមានមហាវិទ្យាល័យចំនួន៥ គឺ :
1. មហាវិទ្យាល័យស្ថាបត្យកម្ម 2.
មហាវិទ្យាល័យបុរាណវិទ្យា 3. មហាវិទ្យាល័យសូនរូប 4.
មហាវិទ្យាល័យនាដសាស្ត្រ 5. មហាវិទ្យាល័យតូរ្យតន្ត្រី
ដោយឡែកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រវប្បធម៌ក៏ស្ថិតនៅក្នុងអង្គការលេខ
និងរចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ។
|