|
ឯកសារនេះ
គឺជាកម្រងឯកសារច្បាប់ដែលដកស្រង់ចេញពីសៀវភៅកម្រងឯកសារច្បាប់មួយចំនួនដែលកំពុងអនុវត្តនៅក្នុង
ព្រះរាជាណាចក្រកម្ពុជា បោះពុម្ពលើកទី៤ ខែកញ្ញា ឆ្នាំ២០០៥
ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល
បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហើយក៏បានដាក់បញ្ចូលបន្ថែមនូវច្បាប់មួយចំនួនទៀតដែលបានអនុម័តក្នុងពេលថ្មីៗនេះ។
ឯកសារនេះត្រូវបានរៀបចំចងក្រងក្រោមកិច្ចសហប្រតិបត្តិការរវាង
និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាល
សាធារណៈជំនាន់ទី២
ឆ្នាំទី២ក្រុម
P2B3 ឆ្នាំសិក្សា ២០០៦-២០០៧
នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ
សេដ្ឋកិច្ច(RULE)
និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
(OHCHR Cambodia) ។
គោលបំណងក្នុងការបង្កើតឯកសារនេះទ្បើង
គឺដើម្បីធ្វើឲ្យកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀតដល់សាធារណជន
និស្សិត
មន្ត្រីរាជការ នគរបាល អាជ្ញាធរ
អង្គការសិទ្ធិមនុស្សនានា ព្រមទាំងស្ថាប័នដទៃទៀត
ក្នុងការសិក្សាស្រាវជ្រាវ
និង
ប្រើប្រាស់ឯកសារច្បាប់នេះក្នុងការរួមចំណែកគ្រប់គ្រងវិស័យយុត្តិធម៌ក៏ដូចជាការចូលរួមផ្សព្វផ្សាយអោយបានកាន់តែទូលំ ទូលាយនូវវិស័យច្បាប់
របស់ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្រងច្បាប់នេះយើងក៏បានដាក់បញ្ចូលនូវ
អនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO)
សំខាន់ៗមួយចំនួនដែល ប្រទេសកម្ពុជាក៏ជាភាគីនៃអនុសញ្ញាទាំងនេះដែរ។
លើសពីនេះទៅទៀត យើងបានធ្វើការពិនិត្យនិងកែសម្រួលលើការបកប្រែ សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សនិងលិខិតុបករណ៏អន្តរជាតិដទៃទៀត
ឱ្យបានត្រឹមត្រូវទ្បើងវិញដូចជាក្រមសីលធម៌សំរាប់ មន្ត្រីប្រតិបត្តិច្បាប់ដែលប្រទេសកម្ពុជាត្រូវគោរព។
ដោយសារមានការជាប់ទាក់ទងដល់អ្នកប្រកបវិជ្ជាជីវៈច្បាប់ នៅក្នុងរឿងព្រហ្មទណ្ឌទើបយើងបានដាក់
បញ្ចូលនូវសន្ធិសញ្ញាបត្យាប័ន មួយចំនួនដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។
យើងក៏បានដាក់បញ្ចូលនូវបទបញ្ជាផ្ទៃក្នុង
របស់រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
លោកអ្នកក៏អាចស្វែងរកច្បាប់ទាំងនេះបានផងដែរនៅលើគេហទំព័ររបស់ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល
បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
http://cambodia.ohchr.org។
យើងនឹងបន្តដាក់បញ្ចូលនូវរាល់ច្បាប់ដែលអនុម័តក្នុងពេល ខាងមុខបន្ថែមទៀតនៅលើគេហទំព័រនេះដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកអាន។
ឋានានុក្រមនៃច្បាប់កម្ពុជានៅក្នុងកម្រងច្បាប់នេះ
មានដូចតទៅ៖
១.
ច្បាប់រដ្ឋធម្មនុញ្ញៈ
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល
និងជាប្រភពនៃច្បាប់នៅប្រទេសកម្ពុជា។
២.
ច្បាប់ៈ
ច្បាប់ត្រូវអនុម័តដោយរដ្ឋសភា
និងព្រឹទ្ធសភា ហើយត្រូវបានប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ
ឬ ប្រមុខរដ្ឋស្តីទី។ ច្បាប់នីមួយៗ
ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
៣.
ព្រះរាជក្រឹត្យៈ
ព្រះរាជក្រឹត្យ
ចេញដោយព្រះមហាក្សត្រសំរាប់អនុវត្តនូវសិទ្ធិអំណាចរបស់ព្រះអង្គ
តាមដែលរដ្ឋធម្មនុញ្ញបានកំណត់។
ព្រះរាជក្រឹត្យត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
៤.
អនុក្រឹត្យៈ
អនុក្រឹត្យ
អនុម័តយល់ព្រមដោយគណៈរដ្ឋមន្ត្រី និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។
អនុក្រឹត្យនីមួយៗ ត្រូវតែ
ស្របទៅនឹងរដ្ឋធម្មនុញ្ញនិងស្របជាមួយច្បាប់
ដែលអនុក្រឹត្យនោះត្រូវចេញ។
៥.
ប្រកាសៈ
ប្រកាស គឺជាសេចក្តីសំរេចរបស់ក្រសួង
ឬអន្តរក្រសួង ហើយចុះហត្ថលេខាដោយរដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធ។
ប្រកាសត្រូវតែស្របជាមួយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ឬអនុក្រឹត្យ
ដែលប្រកាសនោះត្រូវចេញ។
៦.
សារាចរៈ
សារាចរ គឺជាលិខិតបទដ្ឋានដែលក្រសួង
ឬអាជ្ញាធរថ្នាក់ខ្ពស់ណាមួយ
ប្រើប្រាស់ដើម្បីបំភ្លឺចំណុចខ្លះៗក្នុងច្បាប់
ឬផ្តល់សេចក្តីណែនាំ។
សារាចរគ្រាន់តែជាការផ្តល់យោបល់ប៉ុណ្ណោះ
ហើយវាមិនមានអានុភាពគតិយុត្តិអ្វីទ្បើយ។
មាតិកា
|